នៅពេលដែលមនុស្សភាគច្រើនគិតពីគ្រឿងក្រអូបរបស់អាស៊ី ពួកគេតែងតែស្រមៃឃើញតែ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសវៀតណាមត្រូវបានគេស្គាល់ទូទាំងពិភពលោកចំពោះការផលិតកាហ្វេ និងវប្បធម៌ហាងកាហ្វេរបស់ខ្លួន។
តំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម គឺជាប្រភពដាំដុះគ្រាប់កាហ្វេ Robusta ដ៏មានឥទ្ធិពល (ដែលតាមពិតទៅ គឺជាគ្រាប់នៃផ្លែកាហ្វេទុំពណ៌ក្រហមឆ្អៅ)។ គ្រាប់កាហ្វេដ៏មានតម្លៃនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យវៀតណាមទទួលបានឋានៈជាទីក្រុងកាហ្វេដ៏ល្បីល្បាញ ដោយសារតែប្រភេទ Robusta មានជាតិអាស៊ីតតិចជាង សារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាង និងមានជាតិកាហ្វេអ៊ីនច្រើនជាងពីរដងបើធៀបនឹងប្រភេទ Arabica។
តាមពិតទៅ កាហ្វេគឺជាទំនិញនាំចេញសកលដ៏សំខាន់មួយរបស់វៀតណាម។ វាស្ថិតនៅលំដាប់កំពូលជាមួយគ្រឿងសមុទ្រ អង្ករ គ្រាប់ស្វាយចន្ទី និងកៅស៊ូ។ មានតែប្រទេសប្រេស៊ីលមួយប៉ុណ្ណោះដែលនាំចេញកាហ្វេទៅកាន់សកលលោកច្រើនជាងវៀតណាម។
ប្រសិនបើមានមជ្ឈមណ្ឌលកាហ្វេនៅក្នុងតំបន់ខ្ពង់រាបកណ្តាល នោះគឺពិតជាខេត្ត Kon Tum (ទីរួមខេត្តនៃខេត្ត Kon Tum) ដែលស្ថិតនៅជិតព្រំដែនប្រទេសឡាវ និងកម្ពុជា។
ត្រូវបានគេប្រសិទ្ធនាមថាជា «ព្រះរាជាណាក្រកាហ្វេ» ស្រុក Dak Ha តែមួយគត់ (នៅភាគខាងជើងនៃទីរួមខេត្ត Kon Tum) មានផ្ទៃដីដាំដើមកាហ្វេជាង ២២,០០០ អេកឺ (ផ្ទៃដីជាង ៩,០០០ ហិកតា)។ មិនបាច់និយាយក៏ដឹងដែរថា ជាមួយនឹងការផលិតដ៏ច្រើនសន្ធឹកសន្ធាប់ នាំមកនូវការទទួលទានយ៉ាងច្រើនផងដែរ ពោលគឺជនជាតិវៀតណាមចូលចិត្តកាហ្វេរបស់ពួកគេខ្លាំងណាស់។ ប៉ុន្តែមានលក្ខខណ្ឌមួយ។
មិនដូចមនុស្សនៅលោកខាងលិចឡើយ ជនជាតិវៀតណាមមិនផឹកកាហ្វែម្នាក់ឯងទេ (ហើយពួកគេក៏មិនញ៉ាំអាហារម្នាក់ឯងដែរ)។ វាជាបញ្ហាលក្ខណៈវប្បធម៌។ ហេតុដូច្នេះហើយ ហាងកាហ្វេ ឬ cà phê (ជាភាសាវៀតណាម) គឺជាមជ្ឈមណ្ឌល ជាកន្លែងជួបជុំគ្នា—ដែលជាអូអាស៊ីសសម្រាប់ការប្រស្រ័យទាក់ទងគ្នាក្នុងសង្គម។
Kon Tum សម្បូរទៅដោយភ្នំ ទន្លេ ព្រៃឈើ ទឹកក្តៅស្ទ្រីម សត្វព្រៃកម្រ ក៏ដូចជាកន្លែងប្រវត្តិសាស្ត្រផងដែរ។ វាក៏ផ្តល់ជូននូវតំបន់ទេសចរណ៍ទស្សនាកម្សាន្តជាច្រើនផងដែរ៖ មានដូចជាផ្ទះ Kon K’lor (ភាពអស្ចារ្យផ្នែកស្ថាបត្យកម្ម ផ្ទះខ្ពស់ផុតពីដីដែលមានដំបូលប្រក់ស្បូវរាងដូចមុខពូថៅ) វិហារឈើ (សាងសង់ក្នុងឆ្នាំ ១៩១៣) ស្ពានព្យួរ Kon K’lor (រាងដូចឧបករណ៍ភ្លេង T’rung ដែលជាខ្លុយបំពង់ឫស្សីប្រពៃណីប្រចាំតំបន់) តំបន់ទេសចរណ៍ធម្មជាតិ Mang Den (ព្រៃឈើ ស្ទ្រីមទឹក ទឹកធ្លាក់ និងផ្កា) និងឧទ្យានជាតិ Chu Mom Ray (ដែលជាប់ព្រំដែនជាមួយប្រទេសឡាវ និងកម្ពុជា និងជាជម្រករបស់រុក្ខជាតិ និងសត្វរាប់ពាន់ប្រភេទ)។ ប៉ុន្តែនៅចុងបញ្ចប់នៃថ្ងៃ (ឬការចាប់ផ្តើមនៃពេលព្រឹក) កាហ្វេ និងហាងកាហ្វេគឺជាអ្វីដែលធ្វើឱ្យ Kon Tum មានភាពរស់រវើក។
ប្រភព៖ អ៊ីនធឺណិត
យើងមិនមែនកំពុងនិយាយអំពីហាងកាហ្វេបែបសាជីវកម្មឡើយ យើងកំពុងនិយាយអំពីភាពអស្ចារ្យនៃអារម្មណ៍ និងស្ថាបត្យកម្មដ៏ពិតប្រាកដ—ដែលកាហ្វេត្រូវបានដាំដុះនៅក្នុងស្រុក និងមានជម្រើសភេសជ្ជៈជាច្រើនដែលមិនអាចប្រៀបផ្ទឹមបាន។ ហាងកាហ្វេវៀតណាមក៏មានបម្រើទឹកផ្លែឈើ ទឹកក្រឡុក នំបុ័ង និងពេលខ្លះមានអាហារពេញលេញផងដែរ។ នេះគឺជាបញ្ជីសម្រាំងខ្លីៗសម្រាប់ជាការពិចារណារបស់អ្នកនៅពេលមកទស្សនា Kon Tum៖
Indochine Coffee អាចនិយាយបានថាជាហាងកាហ្វេដ៏អស្ចារ្យបំផុតដែលមានទិដ្ឋភាពមើលទៅទន្លេ Dakbla។ វាត្រូវបានគេបោះឆ្នោតឱ្យជាស្នាដៃស្ថាបត្យកម្មកំពូលទាំងប្រាំក្នុងឆ្នាំ ២០១៤ និងរចនាឡើងដោយស្ថាបត្យករល្បីឈ្មោះ Vo Trong Nghia។
ប្រភព៖ អ៊ីនធឺណិត
Eva Café លើកតម្កើងស្ថាបត្យកម្មនៃវប្បធម៌តំបន់ខ្ពង់រាបកណ្តាល—ជាមួយនឹងការដាក់តាំងវត្ថុបុរាណ សិល្បៈ វល្លិវារ និងផ្កាដ៏ស្រស់ត្រកាល។ វាពិតជាធ្វើឱ្យយើងមានអារម្មណ៍ដូចជាបានវិលត្រឡប់ទៅកាន់អតីតកាល។
ប្រភព៖ អ៊ីនធឺណិត
Passion Coffee មានភាពទាន់សម័យបន្តិច ហើយត្រូវបានគេស្គាល់ចំពោះតែទឹកដោះគោ នំខេក និងនំបុ័ងដែលរចនាយ៉ាងប្រណិត មិនចាញ់កាហ្វេរបស់ខ្លួនឡើយ។
Mesa Bakery & Coffee គឺជាការរួមបញ្ចូលគ្នារវាងភាពទំនើប និងប្រពៃណី - មានពីរជាន់ គោមព្យួររយីងរយោង ភីហ្សាដុតថ្មីៗ និងបុគ្គលិករួសរាយរាក់ទាក់ និងក្មេងៗ។
ប្រសិនបើការក្រេបកាហ្វេបណ្តើរ ស្តាប់តន្ត្រីសូរស័ព្ទ (acoustic) ផ្ទាល់បណ្តើរគឺជាអ្វីដែលអ្នកចូលចិត្ត នោះអ្នកមានជម្រើសមួយចំនួន។ ដូចជា Autumn Garden Cafe និង Coffee House។ Autumn Garden មានដំបូល ប៉ុន្តែមានខ្យល់អាកាសបរិសុទ្ធតាមរចនាប័ទ្មស្ថាបត្យកម្មតំបន់ខ្ពង់រាប។ មានតន្ត្រីសូរស័ព្ទផ្ទាល់នៅពេលល្ងាច។ ចំណែកឯ Coffee House គឺជាកន្លែងជួបជុំដ៏មមាញឹករបស់យុវវ័យ។ ដើមដេរីដុស និងដើមត្នោតលម្អពេញទីធ្លាដ៏រ៉ូមែនទិកនេះ ខណៈពេលដែលតន្ត្រីសូរស័ព្ទបន្លឺឡើងបំពេអារម្មណ៍។
បញ្ជីនេះនៅមានវែងឆ្ងាយទៀត—មានហាងកាហ្វេឡូយៗរាប់សិបកន្លែងដែលបម្រើកាហ្វេដ៏ពិតប្រាកដ ដោយមានឈ្មោះដូចជា Slow, La Hoa, Mandela, Loft, និង Forest Rain (ដែលភ្ញៀវអាចសម្រាកលំហែក្នុងចំណោមផ្កាអ័រគីដេព្រៃជាច្រើន)។
ប្រភព៖ អ៊ីនធឺណិត
នៅក្នុងឆ្នាំ ២០១៩ ទស្សនាវដ្តីដ៏ល្បីល្បាញ Bloomberg Businessweek បានកោតសរសើរកាហ្វេវៀតណាមថាជាកាហ្វេដ៏ល្អបំផុតមួយក្នុងលោក។ ពួកគេបានកត់សម្គាល់ជាពិសេសលើ៖ Ca phe sua da (កាហ្វេទឹកដោះគោទឹកកក) ដែលឆុងដោយតម្រងកាហ្វេបែបប្រពៃណីវៀតណាមយឺតៗ។ កាហ្វេលីងពណ៌ក្រម៉ៅនេះត្រូវបានបម្រើជាមួយទឹកដោះគោខាប់ និងទឹកកក។ Bloomberg បានដាក់វាស្មើនឹង Espresso Romano របស់អ៊ីតាលី និង Café Cubano របស់គុយបា។
ប៉ុន្តែ Ca phe sua da ក៏មានដៃគូដែលមានប្រជាប្រិយភាពគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដែរ។ សូមសាកល្បង Ca phe Trung (កាហ្វេពងមាន់) ដែលជាកាហ្វេតម្រងបែបវៀតណាម ជាមួយស្រទាប់ផ្នែកលឿងនៃពងមាន់ រួមផ្សំជាមួយទឹកដោះគោខាប់ និងស្ករ។ ឬ Ca phe Sua Dua (ជាមួយខ្ទិះដូង) ឬ Sua Chua Ca phe (ការលាយបញ្ចូលគ្នារវាងយ៉ាអួ និងកាហ្វេខ្មៅ បែបបារាំង)។ វាក៏មាន Sinh to Ca phe ផងដែរ ដែលធ្វើឡើងពីផ្លែឈើត្រូពិកជាច្រើនប្រភេទ (ស្វាយ ចេក បឺរ...) ជាមួយកាហ្វេបន្តិចបន្តួច។
ហើយបន្ទាប់មកគឺ Ca phe chon ឬហៅថា កាហ្វេសំពោធ (Weasel coffee) ដែលការពិតទៅជាការហៅឈ្មោះមិនសូវត្រឹមត្រូវឡើយ ព្រោះកាហ្វេសំពោធនៅប្រទេសវៀតណាម គឺបានមកពីសត្វជ្រក (ferrets) (ដោយសារតែហេតុផលជីវសាស្ត្រ និងរសជាតិ)។ ប្រសិនបើអ្នកមានការភ័ន្តច្រឡំបន្តិចនៅត្រង់ចំណុចនេះ យើងនឹងនិយាយឱ្យចំតែម្តង គឺសត្វជ្រកបត់ជើងធំចេញគ្រាប់កាហ្វេមកក្រៅទាំងស្រុង ខណៈពេលដែលសត្វសំពោធទំពារវាបំបែក។ អ្នកប្រហែលជាអាចនឹងព្រឺសម្បុរ ប៉ុន្តែវាគឺជាកាហ្វេដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ហើយត្រូវបានគេចាត់ទុកថាជាភេសជ្ជៈដ៏ពិសេសប្រណីតមួយ។
សម្រាប់ទាំងអ្នកដែលចូលចិត្តខ្លាំង និងអ្នកដែលចង់ដឹងចង់ឃើញ កុងទុំ ផ្តល់ជូននូវបទពិសោធន៍កាហ្វេដ៏អស្ចារ្យបំផុត ចាប់តាំងពីការដាំដុះ ការប្រមូលផល រហូតដល់ពែង (ឬកែវ) របស់អ្នក។ កុងទុំ ពិតជាសក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជា ព្រះរាជាណាចក្រនៃកាហ្វេ...